khmer eng
  • ឯកឧត្ដម ឈើយ ចាន់ណា បានអញ្ជើញជួបសំណេះសំណាលក្រុមប្រឹក្សាឃុំ ក្នុងស្រុកស្វាយចេក
     
    ចែករំលែក ៖

    រសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្ដម ប្លែក វារី សមាជិកក្រុមប្រឹក្សាខេត្ត លោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក លោក លឿង សុភក្តិ អភិបាលស្រុក បានអញ្ជើញជួបសំណេះសំណាលក្រុមប្រឹក្សាឃុំ ក្នុងស្រុកស្វាយចេក ដើម្បីពិនិត្យ ពន្យល់ ណែនាំការងារធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះប្រជាពលរដ្ឋក្នុងភូមិ ឃុំ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា។ នាឱកាសនោះ ឯកឧត្តម បានថ្លែងឱ្យអាជ្ញាធរខិតខំយកចិត្តទុកដាក់ការងារចំពោះមុខ ការដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជួបការលំបាក និងការជំរុញឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញតាមការណែនាំរបស់ក្រសួងសុខាភិបាល។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក